Chris Smalling គឺជាខ្សែការពារដែល Jame Vardy ពិបាកនិងទម្លុះ

Jame Vardy បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្រោយ​អាច​ទម្លុះ​ខ្សែ​ការពារ​ក្រុម​នានា​ជា​ច្រើន រហូត​រក​គ្រាប់បាល់​បាន​១៩គ្រាប់​ក្លាយ​ជា Top Scorer និង​នាំ Leicester City ឈរ​កំពូល​តារាង​នៅ Premier League។ យ៉ាងណា​ក៏​ដោយ ​តារា​ឆ្នើម​សញ្ជាតិ​អង់គ្លេស ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ខ្សែការពារ​មួយ​រូប​ដែល​ខ្លួន ពិបាក​នឹង​ប្រជែង​ជាមួយ​បំផុត ពេល​ប្រកួត​កន្លង​មក នោះ​គឺកីឡាករ Chris Smalling មក​ពី​ក្រុម Manchester United។


ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Betfair ពី​រឿង​ថា​តើ​ខ្សែ​ការពារ​រូប​ណា ដែល Vardy គិតថា​ពិបាក​តទល់​ជាមួយបំផុត។ អតីត​កីឡាករ Fleetwood Town រូប​នេះ​បាន​ប្រាប់​ថា៖ “សម្រាប់​ខ្ញុំ​គឺ​កីឡាករ Chris Smalling។ គាត់​តែងតែ​ចាប់​ខ្ញុំ​ជាប់ ហើយ​ឈរ​នៅ​ក្បែរ​ខ្ញុំ​គ្រប់​ពេល ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​គ្រប់គ្រង​បាល់។ Smalling​ ក៏​ជា​ឧបសគ្គ សម្រាប់​ខ្ញុំ​ពេល​ចង់​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ផង​ដែរ”។

Vardy នឹង​ត្រូវ​ជួប Smalling សាជា​ថ្មី​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា នៅ​ពេល​ដែល​ក្រុម​ប្រជែង​ជើងឯក Leicester City ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី Old Trafford ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី ៣៦ របស់​ខ្លួន៕


Share on Google Plus

About Savin

0 comments:

Post a Comment