១. ទឹកក្រូចច្របាច់ ៣ភាគ ៤កែវ, ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ, ទឹកស្ករកន្លះពែង, អំបិលម៉ត់
កន្លះស្លាបព្រាកាហ្វេ, ទឹកកកឈូលមួយកែវកន្លះ ។
២. ផ្សំទឹកក្រូចពោធិសាត់ ទឹកក្រូចឆ្មារ ទឹកស្ករ អំបិលកូររហូតលាយចូលគ្នា ។
៣. ពេលយកមកទទួលទាន ដួសទឹកកកឈូសដាក់ក្នុងកែវ រួចចាក់ទឹកក្រូចច្របាច់ចូលទទួល
ទានភ្លាម ។
ផ្នែកអាហារ
ក្នុងក្រូចពោធិសាត់ដែលមានទំងន់ ១០០ ក្រាម ប្រកបដោយសារធាតុអាហារសំខាន់ៗផ្សេងៗ
ដូចជា ថាមពល កាបូហៃដ្រាត ប្រូទីន កាកសរសៃ វីតាមីន C ។
ផ្នែកថ្នាំ
បំបាត់ការស្រេកទឹក ការពារការឆ្លងរោគបាក់តេរី ការពាររោគផ្ដាសាយ បន្ថយបរិមាណកូលេ-
ស្តេរ៉ូល ក្នុងឈាម ធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការងារបានប្រក្រតី ។
0 comments:
Post a Comment