ស្ពៃក្តោបចិន និងអត្ថប្រយោជន៍របស់វា

ស្ពៃ​ប៉​កច​យ ឬ ស្ពៃក្តោប​ចិន គឺជា​ជម្រើស​ដ៏​អស្ចារ្យ​មួយ ក្នុងការ​បន្ថែម​ជា​របប​អាហារ​ប្រភេទ​បន្លែ​ពណ៌​បៃតង​។ បន្លែ​ប្រភេទ​នេះ ផ្ទុក​ទៅដោយ​ជីវជាតិ​ច្រើនណាស់ ដែល​នាំ​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​ជីវជាតិ​មួយចំនួន​របស់​វា​។​


​ប៉ូ​តា​ស្យូ​ម​៖

​ប៉ូ​តា​ស្យូ​ម គឺជា​ជាតិ​រ៉ែ​ដ៏​មាន​ប្រយោជន៍​បំផុត សម្រាប់​សុខភាព ហើយក៏​សម្បូរ​ក្នុង​ស្ពៃ​មួយ​នេះដែរ​។ តម្រូវការ​ជាតិ​ប៉ូ​តា​ស្យូ​ម នៅតែ​ជា​ជម្រើសរបស់​គ្រូពេទ្យ​ដដែល ក្នុងការ​កំណត់​របៀប​ព្យាបាល​ជំងឺ និង​ការប្រើប្រាស់​ថ្នាំ​។​

​អាស៊ីត​ហ្វូ​លិ​ក​៖

​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​អាស៊ីត​ហ្វូ​លិ​ក​ជា​របប​អាហារ​ប្រចាំថ្ងៃ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ជម្រើស​ណាមួយ ដែល​សមស្រប​សម្រាប់រ​បប​អាហារ​អ្នក​ទៅ​។ ចូរ​ពិភាក្សា​អំពី​ការប្រឈមមុខ និង​អត្ថប្រយោជន៍​នានា នៃ​អាហារ​សម្រាប់​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​។​

​វីតាមីន C៖

ក្នុងចំណោម​ផ្លែឈើ​ជូរៗ វីតាមីន C ក៏មាន​ក្នុង​ស្ពៃ​ប៉​កច​យ​ដែរ ដូច្នេះ វា​នឹង​ជួយ​អ្នកដោះស្រាយ​បញ្ហា ជំងឺ​ឈាម​អ​ញ្ជា​ញ​ធ្មេញ​បាន​។ ការ​កង្វះ​វីតាមីន C នឹង​នាំ​ឲ្យ​មាន​បញ្ហា​ស្បែក និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អង់​ទី​អុកស៊ីដ​ង់​៖

វីតាមីន​ទាំងនេះ គឺមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង នឹង​ជំងឺ​បាន​យ៉ាងច្រើន ជាក់​ស្តែក ជំងឺមហារីក​តែម្តង​។ បេះដូង ក៏មាន​តម្រូវការ​អង់​ទី​អុកស៊ីដ​ង់​ដែរ ដើម្បី​ទទួលបាន​សុខភាព​ល្អ​។ ប៉ុន្តែ អ្នក​អាច​រកបាន​យ៉ាង​ស្រួល ពី​ក្នុង​ស្ពៃ​នេះ​។​

​កាបូ​អ៊ី​ដ្រា​ត​៖

កាបូ​អ៊ី​ដ្រា​ត គឺជា​សមាសធាតុ​ដ៏​ពិបាក​មួយ ក្នុងការ​ចៀសវាង​ទទួលទាន​។ វា​ត្រូវបាន​គេ​រកឃើញ ក្នុង​អាហារ​ជាច្រើន​ប្រភេទ​។ មនុស្ស​ម្នាក់​អាច​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្សេងៗ​បាន ប៉ុន្តែ កាបូ​អ៊ី​ដ្រា​ត គឺ​មិនអាច​ឡើយ​។ ស្ពៃ​ប៉​កច​យ គឺជា​ផ្នែ​មួយ​នៃ​អាហារ​ដ៏​កម្រ ដែលមាន​កាបូ​អ៊ី​ដ្រា​

ត​​ទាប​។ បើសិនជា​អ្នក​ញ៉ាំ​អាហារ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា​តើ កម្រិត​កាបូ​អ៊ី​ដ្រា​ត​ប៉ុន្មាន ទើប​សាក​សម​ចំពោះ​អ្នក​។​

​កាឡូរី​៖

​ក្នុងនាម​ជា​បន្លែ​ពណ៌​បៃតង ស្ពៃ​ប៉​កច​យ មិនមាន​កំហាប់​ជាតិ​ខ្លាញ់ និង​ស្ករ​ខ្ពស់ ក្នុងការ​បង្កើន​ចំនួន​កាឡូរី​របស់​អ្នក ឲ្យ​ឡើង​ខ្ពស់​បានឡើយ​៕
Share on Google Plus

About Savin

0 comments:

Post a Comment