ផ្លែក្រូចជាផ្លែដែលសំបូរទៅដោយវីតាមីន C , សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏មានឥទ្ធិពល
ដែលជួយរារាំងដល់ការខូតខាតនៃរាងកាយដែលបណ្ដាលមកពីរ៉ាឌីកាល់មួយចំនួន ។ ការសិក្សា
ស្រាវជ្រាវថ្មីបានបង្ហាញថាគ្រាប់ភ្នែករបស់យើងត្រូវការវីតាមីន C ដើម្បីឲ្យកោសិកាប្រសាទធ្វើការ
បានល្អ និងដើម្បីរក្សាឲ្យភ្នែកមើលឃើញបានភ្លឺល្អ ។
២. បន្លែពណ៌បៃតង
បន្លែពណ៌បៃតងដូចជាស្ពៃ គឺជាប្រភពនៃសារធាតុ Lutein និង Zeaxanthin ដែលជួយដល់
កោសិកាភ្នែកក្នុងការកម្ចាត់រ៉ាឌីកាល់ផ្សេងៗ និងកាត់បន្ថយអត្រាឱនភាពនៃការមើលឃើញ ។
៣. បន្លែពណ៌ទឹកក្រូច
ការ៉ុត ដំឡូងបារាំង ហើយនឹងអាហារពណ៌បៃតងមួយចំនួនទៀតគឺវាមាន បេតាការ៉ូទីន ខ្ពស់
ដែលមានតួនាទីក្នុងការការពារភ្នែក , នៅក្នុងរាងកាយបេតាការ៉ូទីនបានបំលែងទៅជាវីតាមីន A ហើយ
នៅក្នុងកោសិកាភ្នែកវិញវាបំលែងទៅជាប្រូតេអ៊ីនសំខាន់សំរាប់ការយល់ឃើញនៃពន្លឺរបស់ភ្នែក ។
0 comments:
Post a Comment