ផ្លែស្ត្របឺរី ត្រូវបានពិភពលោកដឹង និងទទួលស្គាល់ថា មានរសជាតិឆ្ងាញ់ ប៉ុន្តែ
អ្នកពិតជាមិនដឹងថា វាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់យើងនោះទេ។ បន្ទាប់ពីរសជាតិ
ដ៏អស្ចារ្យស្ត្របឺរី ក៏មានឥទ្ធិពលដ៏ខ្លាំងក្លាមួយចំនួន ចំពោះសុខភាព និងអាចជួយ
ប្រឆាំង នឹងជំងឺខុសៗគ្នា ជាច្រើនផងដែរ។
ជួយឱ្យធ្មេញសស្អាត
នៅពេលអ្នកគិតថា ចង់ព្យាបាលធ្មេញឱ្យស នោះអ្នកមិនគួរចំណាយលុយឥត
ប្រយោជន៍ឱ្យពេទ្យធ្មេញទេ តែអ្នកគួរតែយកពេលមកញ៉ាំស្ត្របឺរីវិញទៅ។ ដោយសារ
តែស្ត្របឺរី មានវីតាមីន C ខ្ពស់ ដូច្នេះ វាអាចទៅបំបែកកំណកធ្មេញ ដែលនាំឱ្យធ្មេញ
ទៅជាលឿងបាន។
បន្ថយការប្រឈមមុខ នឹងជំងឺបេះដូង
ជំងឺបេះដូង គឺជាឃាតករលេខមួយ ហើយក៏មានគ្រោះថ្នាក់ខ្លាំងណាស់ដែរ ។
តាមរយៈការញ៉ាំអាហារត្រឹមត្រូវអ្នកពិតជាអាចបន្ថយឱកាស កើតជំងឺគាំងបេះដូងបាន
ហើយស្ត្របឺរី គួរតែជាផ្នែកមួយ នៃរបបអាហារផ្តល់សុខភាព របស់លោកអ្នកហើយ ។
សារធាតុអាស៊ីត Ellagic Acid នឹងជួយគ្រប់គ្រង LDL ដែលជាកូឡេស្តេរ៉ុលអាក្រក់
ហើយស្ត្របឺរី ក៏ជាអាហារផ្តល់អាស៊ីតប្រភេទនេះដែរ។ ក្រៅពីនេះ វីតាមីន C នឹងជួយ
ពង្រឹង ដល់សរសៃឈាម ឱ្យកាន់តែរឹងមាំថែមទៀត។
បន្ថយភាពចាស់
មនុស្សយើងមើលទៅចាស់ ដោយសារតែ កោសិកាជាច្រើនក្នុងរាងកាយអ្នក
ធ្វើឱ្យចាស់ ប៉ុន្តែ ដំណើរការមួយនេះ អាចនឹងថយចុះបាន។ ដោយសារតែការប៉ះពាល់
នឹងសារធាតុពុល និងពន្លឺព្រះអាទិត្យ ស្បែកនឹងកាន់តែឆាប់ចាស់ ប៉ុន្តែ បើសិនជាអ្នក
ប្រើប្រាស់អ្វី ដែលជាធម្មជាតិ និងស្វែងរកដំណោះស្រាយវិញនោះ អ្នកនឹងអាចឱ្យរឿង
មួយចំនួន មានតុល្យភាពវិញបាន ។ ផ្លែស្ត្របឺរី គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា សម្រាប់
ប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលជាអ្នកនាំឱ្យឆាប់ចាស់បាន ។ យោងទៅតាមការសិក្សា
បានឱ្យដឹងថា អ្នកនឹងអាចបង្កើនចំនួនអង់ទីអុកស៊ីដង់គ្រប់គ្រាន់ ក្រោយពីញ៉ាំផ្លែស្ត្របឺរី
បានកន្លះម៉ោង។
មានប្រយោជន៍ ដល់អ្នកមានបញ្ហាកើតមុន
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកចំណាយពេល តែកន្លះម៉ោងលើការ
បង្កើតម៉ាស ធ្វើពីស្ត្របឺរីនោះ អ្នកនឹងទទួលបាននូវឱសថ សម្រាប់ប្រឆាំងនឹងជំងឺមុន
និងស្បែកមុខជ្រីវជ្រួញ ដ៏អស្ចារ្យមួយមិនខាន។ អង់ទីអុកស៊ីដង់ របស់ផ្លែស្ត្របឺរី នឹងធ្វើ
ការខុសៗគ្នា បើសិនជាអ្នកលាបវា លើស្បែកដោយផ្ទាល់ ជំនួសការញ៉ាំនោះ។
បង្កើនអ័រម៉ូនសប្បាយចិត្ត
ការបាក់ទឹកចិត្ត បណ្តាលមកពីស្ថានភាពផ្លូវចិត្ត ប៉ុន្តែ មិនមែនមានន័យថា អ្នកមិនអាច
ទប់ស្កាត់វាបាន ដោយការញ៉ាំអាហារធម្មជាតិនោះទេ។ ដូច្នេះ លើកក្រោយ ពេលដែល
អ្នកចាប់ផ្តើមយល់ថា មិនសប្បាយចិត្ត ចូរព្យាយាមញ៉ាំផ្លែស្ត្របឺរីទៅ ព្រោះធាតុផ្សំរបស់
វា អាចជួយបង្ការសារធាតុ Homocystein ចេញច្រើន ហើយក៏អាចជំរុញដល់ឈាម នាំ
ជីវជាតិទៅខួរក្បាលបានល្អដែរ។
ប្រឆាំងនឹងមហារីក
វាពិតជាអស្ចារ្យណាស់ ដែលផ្លែឈើតូចៗទាំងនេះ មានឥទ្ធិពលលើសពីធម្មតា ដល់រាង
កាយមនុស្សយើង។ ឥទ្ធិពលជាអង់ទីអុកស៊ីដង់ផង និងប្រឆាំងការរលាកផង របស់ផ្លែ
ស្ត្របឺរី អាចបន្ថយការលូតលាស់ដុំសាច់ និងកុំឱ្យដុំសាច់នោះ រាលដាលទៅកន្លែងផ្សេង
បាន៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment