ក្រូចឆ្មារអាចផ្ដល់ប្រយោជន៍ដល់សុខភាពយ៉ាងច្រើនដល់រាងកាយអ្នកប្រសិនបើអ្នកព្យាយាម
ទទួលទានទឹកក្រូចឆ្មារតាមការណែនាំខាងក្រោមនេះ ៖
របៀបធ្វើ
-យកទឹកធម្មតាមួយកែវ (ក្ដៅក៏បាន ត្រជាក់ក៏បាន)
-ច្របាច់ក្រូចឆ្មារស្រស់មួយចំណិតចូល
-កូរឲ្យសព្វហើយទទួលទានដោយមិនបាច់ដាក់ស្ករ
អត្ថប្រយោជន៍ចំពោះសុខភាព
-សម្អាតថ្លើម៖ ទឹកក្រូចឆ្មារ នឹងជួយបន្ថែមជាតិអង់ស៊ីមដល់រាងកាយ ដែលអាចជួយច្រោះជាតិ
ពុលចេញពីក្នុងខ្លួនអ្នកយ៉ាងមានប្រសិទ្ធភាព ។
-ធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ៖ សារជាតិអាស៊ីតនៅក្នុងក្រូចឆ្មារអាចជួយលុបបំបាត់ស្នាមជ្រីវ
ជ្រួញ ធ្វើឲ្យស្បែករបស់អ្នកភ្លឺទន់រលោង ក្មេងជាងវ័យ និងមានសុខភាពល្អ ។
-ជួយសម្រកទម្ងន់៖ ទឹកក្រូចឆ្មារអាចជួយសំរួលក្នុងការបញ្ចេញកាកសំណល់ និងជាតិខ្លាញ់ចេញ
ពីរាងកាយដែលជាហេតុធ្វើឲ្យអ្នក អាចស្រកទំងន់បានផងដែរ ។
-ដោះស្រាយបញ្ហាផ្លូវដង្ហើមអាចជួយការពារការចម្លងមេរោគតាមផ្លូវដង្ហើម និងព្យាបាលជំងឺក្អក
ហឺត អាឡែស៊ីបាន ។ ប្រសិនបើលាយជាមួយទឹកឃ្មុំវាកាន់តែមានប្រយោជន៍ជាងនេះទៅទៀត
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment