Samsung បានប្រកាសនូវវត្តមានថ្មីរបស់ Galaxy S7 edge ដែលមានបំពាក់នូវកាមេរ៉ាទំហំ 12-megapixel មានសមត្ថភាពខ្ពស់ជាងកាមេរ៉ារបស់ស្មាតហ្វូនណាទាំងអស់។ ដូចនេះហើយស្មាតហ្វូនម៉ូដែលនេះ ត្រូវបានអ្នកជំនាញក៏ដូចជាអ្នកប្រើប្រាស់ជាច្រើន បានយកវាទៅធ្វើតេស្តសាកល្បងដើម្បីរកឲ្យឃើញថាតើវាពិតជាមានកាមេរ៉ាដែលមានសមត្ថភាពដូចអ្វីដែលខាងក្រុមហ៊ុនប្រកាសនោះ ឬយ៉ាងណា។
ក្នុងការសាកល្បងទាំងនោះពួកគេបានរកឃើញថា Galaxy S7 edge ពិតជាមានកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ពិតមែន។ ដែលវាអាចថតវីដេអូជាលក្ខណៈ Slow Motion កម្រិត 720P បានដល់ 240fps ផងដែរ។ ជាមួយគ្នានេះដែរវាមិនត្រឹមតែអាចថតវីដេអូជាលក្ខណៈ Slow Motion បាននោះទេតែវាក៏មានភ្ជាប់មកនូវកម្មវិធីសម្រាប់កែវីដេអូធម្មតាឲ្យទៅជាលក្ខណៈ Slow Motion បានទៀតផង៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment