ភ្នំពេញ៖ ដោយសារតែប្តីខ្លួន ជាប្រធានជញ្ជីង ក្នុងខេត្តព្រៃវែង ទើបធ្វើឲ្យចែបុប្ជា ជាអ្នករកស៊ីអង្ករ ដ៏មានឥទ្ធិពលនៅ ក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង មានលទ្ធភាព ដឹកអង្ករជាច្រើនតោន ឆ្លងកាត់ច្រកនិង ជញ្ជីងជាច្រើន ដោយគ្មានសមត្ថកិច្ចអើពើនិង បណ្តាលឲ្យខូចស្ពានត្សឹបាសា ឬស្ពានអ្នកលឿង។
ប្រភពព័ត៌មានច្បាស់ការមួយ សុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឲ្យដឹងថា «កាលពីមុនចែបុប្ជា ជាអ្នករកស៊ីស្រូវ ហើយឥឡូវជាអ្នករកស៊ីអង្ករ ហើយមានប្តីម្នាក់ឈ្មោះ ឌឿន ដែលជាប្រធានជញ្ជីងក្នុងខេត្តព្រៃវែង ទើបអាចមានលទ្ធភាពដឹកអង្ករ ៦០តោន ឆ្លងកាត់ច្រកចក្រី និង ជញ្ជីងជាច្រើន ដោយគ្មានសមត្ថកិច្ចអើពើឡើយ» ។
ប្រភពខាងលើបានបន្តថា «ចែបុប្ជា នេះមានអាយុនៅចន្លោះ ៤០ទៅ៥០ឆ្នាំ តែប៉ុណ្ណោះ ជាអ្នករកស៊ីស្រូវអង្ករតាំងពីទសវត្ស៩០មកម្ល៉េះ ហើយអង្ករដែលដឹកឆ្លងកាត់ស្ពាន ត្សឹបាសា បំរុងយកទៅលក់នៅទល់ដែនថៃ ត្រង់ច្រកបឹងត្រកួន » ។
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment