Anthony Martial បានរងរបួសអំឡុងពេលហ្វឹកហាត់ មុនការប្រកួតទល់នឹង ក្រុម FC Midtjylland ចាប់ផ្តើមយប់មិញ។ បញ្ហានេះធ្វើអោយក្រុមរបស់លោក Louis van Gaal កាន់មានកីឡាកររបួសកាន់តែច្រើន។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងមានបញ្ហាសរសៃពួរជើងពេលកម្ដៅសាច់ដុំ មុនចាប់ផ្ដើមការប្រកួតកម្មវិធី Europa League កាលពីយប់មិញ ធ្វើឲ្យគ្រូបង្វឹកសម្រេចដាក់យុវជនវ័យ១៨ឆ្នាំ Marcus Rashford ឲ្យលេងជំនួស។ Man Utd ដែលចាញ់ ២-១ កាលពីជើងមុន បានវាយបកយកឈ្នះវិញ ៥-១ ដើម្បីទទួលបានកៅអីឆ្ពោះទីកាន់វគ្គ១៦ក្រុមចុងក្រោយជាបន្ត។
ទាក់ទងនឹងរបួសរបស់ កីឡាករស្បែកខ្មៅខាងលើលោក Louis van Gaal បានអះអាងថា Martial នឹងមិនសម្រាកព្យាបាលយូរពេកនោះទេ។ “ខ្ញុំគិតថា Martial នឹងឆាប់ជាព្រោះវាមិនមែនជារបួសដាច់នោះទេ គ្រាន់តែរបួសសរសៃពួរបន្តិច ខ្ញុំគិតថាវាមិនធ្ងន់ធ្ងរពេកទេ”។ Van Gaal បញ្ជាក់ដូច្នេះ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment