ឃាត់ខ្លួនជនសង្ស័យ៣នាក់ចាយក្រដាស់ប្រាក់ក្លែងក្លាយ


ជនសង្ស័យ៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធចាយក្រដាសប្រាក់ដុល្លារក្លែងក្លាយ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមច្បាប់ នៅថ្ងៃទី២៦ កុម្ភៈ ២០១៦ ។

ជន សង្ស័យទាំង៣នាក់ ១-ឈ្មោះហុក ដូក អាយុ៤៤ឆ្នាំ ២-ឈ្មោះគី ចិន្ថា អាយុ២៦ឆ្នាំ និង៣-ឈ្មោះហៀង ប៉ូច អាយុ២៧ឆ្នាំ ជនទាំង៣នាក់ ជាជាង និងកម្មករសំណង់ មានស្រុកកំណើត ខេត្តព្រៃវែង ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅពេលដែលឃាត់ខ្លួន ជនសង្ស័យ ទាំង៣នាក់ គឺកម្លាំងកងរាជអាវុធហត្ថ ស្រុកមង្គលបុរី បានទទួលពាក្យបណ្តឹង ពីឈ្មោះយី លាភ ភេទស្រី អាយុ៤២ឆ្នាំ ជាអ្នកលក់ទូរស័ព្ទ នៅភូមិ-ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី បានប្តឹងឈ្មោះហុក ដូក និងបក្សពួក មកទិញស៊ីកាតទូរស័ព្ទ ដោយយកលុយ ២០ដុល្លារទិញ ហើយអាប់លុយ ដើរចេញ កាលពីថ្ងៃទី១៩ កុម្ភៈ កន្លងមក ។
លុះ នៅថ្ងៃទី២៥ កុម្ភៈ ស្រាប់តែឃើញឈ្មោះហុក ដូក និងបក្សពួក៣នាក់ ចូលមកទិញស៊ីមកាត ម្តងទៀត ក៏ប្តឹងកម្លាំងកងរាជអាវុធហត្ថ ស្រុកមង្គលបុរី ឃាត់ខ្លួន៣នាក់ និងរកឃើញដុល្លារក្លែងក្លាយ ប្រភេទ២០ដុល្លារ ចំនួន៤សន្លឹក និងឃាត់រថយន្ត ១គ្រឿង ម៉ាកហ្វត២បាំង ដែលពាក់ស្លាកលេខ ភ្នំពេញ 2H-0275 ដែលឈ្មោះ ហៀង ប៉ូច អ្នកបើកបរ៕


Share on Google Plus

About Savin

0 comments:

Post a Comment