រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយកាលពីព្រឹកថ្ងៃទី០២ មីនា
២០១៦ ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងភូមិត្រពាំងថ្លឹង
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
បន្ទាប់ពីយុវជនម្នាក់បានចង.កសម្លាប់ ដោយមិនដឹងមូលហេតុ
ក្នុងនោះជនរងគ្រោះបានទុកលិខិតសរសេរដៃយ៉ាងខ្លីមួយនៅក្បែរ
ខ្លួន ។
ប្រភពឱ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះចាន់
សុខហួរ អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងភេ ស្រុករមាសហែក
ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅក្នុងកន្លែងកើតហេតុខាងលើ
ជាមួយស្ត្រីម្នាក់ដែលអះអាង ម្តងថាជាមីង ម្តងថាជាម្តាយ
ដោយសមត្ថកិច្ចកំពុងសាកសួរស្ត្រីនោះយ៉ាងចិត្តទុកដាក់ ។
ប្រភព
បន្តថា ជារៀងរាល់ថ្ងៃយុវជនរងគ្រោះ
គឺតែងតែទៅដេកចាំតូបឱ្យស្ត្រីខាងលើ
តែមិនដឹងយ៉ាងម៉េចនៅថ្ងៃកើតហេតុ បានត្រឡប់ទៅដេកផ្ទះវិញ ។
លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលថា
យុវជននោះបានចង.កស្លាប់ទៅហើយ
ដោយគេឃើញលិខិតបណ្តាំយ៉ាងខ្លីនៅក្បែរខ្លួន ។
ដកស្រងចេញពី៖ កោះសន្តិភាព
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment