សំបកប្រភេទនេះផលិតឡើងពីសារធាតុប្លាស្ទិកដែលមើលទៅស្រដៀងនឹងស្បែកដែល Samsung ធ្លាប់ប្រើជាមួយស្មាតហ្វូននានារបស់ពួកគេ។ ចំណែកឯផ្ទៃខាងក្នុងសំបកប្រភេទនេះមានភ្ជាប់បកជាមួយនូវក្រណាត់ម្យ៉ាងដែលសម្រាប់ការពារមិនឲ្យឆ្កូតទូរសព្ទពេលប្រើប្រាស់ជាមួយសំបកប្រភេទនេះផងដែរ។ តែចំពោះតម្លៃខាងក្រុមហ៊ុនមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។
សំបកប្រភេទនេះវាមានពីរប្រភេទ ដែលមួយសម្រាប់ចាប់រូបភាពដែលទូលាយ (wide-angled lens) និងមួយទៀតសម្រាប់ចាប់រូបភាពដែលនៅឆ្ងាយ (telephoto lens)។ លើសពីនេះដោយយោងតាមវេបសាយ Phonearena បានលើកឡើងថាសំបកប្រភេទនេះគឺផលិតឡើងសម្រាប់តម្រូវចិត្តអតិថិជនដែលចូលចិត្តការថតរូប ហើយនៅពេលដែលអ្នកប្រើវាជាមួយ Galaxy S7/S7 edge វាហាក់ដូចជាអ្នកកំពុងប្រើកាមេរ៉ាប្រភេទ DSLR ផងដែរ៕
0 comments:
Post a Comment